នាព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅអនុវត្តខែកុម្ភៈឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តនិងមានការចូលរួមពីសំណាក់លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង៥ព្រមទាំងមន្រ្តីរាជការទាំងអស់ ដើម្បីបូកសរុបរបាយការណ៍កំណត់បញ្ហាប្រឈមនៃការអនុវត្តការងារ និងសំណូមពរនានា។